Sam Rainsy says no hidden agenda in the culture of dialogue btw him and Hun Sen

blogspot.com 30-Jul-2015

លោក សម រង្ស៊ី បញ្ជាក់​ថា, ​វប្បធម៌​សន្ទនា ​រវាង​ លោក ​និង​លោក ហ៊ុន សែន គ្មាន​ លាក់លៀម

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៧ កក្កដា ២០១៥

\

លោក សម រង្ស៊ី (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ក្នុង​ពិធី​ជួបជុំ​​​ស្រាយ​បួស​របស់​ជនជាតិ​ចាម នៅ​ភូមិ​អង្គរជា ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​​ព្រឹក​ថ្ងៃ​ទី ​៧ ខែ​កក្កដា ឆ្នាំ​២០១៥។  RFA/Saut​ Sokprathna

ប្រធាន​ គណបក្ស​ សង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែង​បញ្ជាក់​ ថា,​ វប្បធម៌​​សន្ទានា​ របស់​ លោក ជាមួយ​​ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មាន​ ការ​លាក់លៀម​ ឡើយ។

ការ​ឆ្លើយ​តប​នេះ ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ទៅ​នឹង​ការ​សង្ស័យ​របស់​លោក ហ៊ុន សែន ដែល​ថា​ លោក សម រង្ស៊ី កំពុង​ដើរ​តួ​ស្លូត ហើយ​ឲ្យ​កូន​ចៅ​របស់​ខ្លួន​ដើរ​តួ​កាច។
លោក សម រង្ស៊ី បន្ត​ថា វប្បធម៌​សន្ទនា គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​មាន​ភាព​ស្មោះត្រង់​រវាង​គ្នា​នឹង​គ្នា ហើយ​រាល់​កិច្ចការ​ទាំង​អស់ ត្រូវ​ដាក់​លើ​តុ​ដោះស្រាយ​ជាមួយ​គ្នា។ លើស​ពី​នេះ​លោក​ថា នឹង​ពង្រីង​វប្បធម៌​សន្ទនា​មួយ​នេះ ឱ្យ​ចាក់​ឫសគល់​កាន់តែ​រឹងមាំ​បន្ថែម​ទៀត។

ការ​ថ្លែង​របស់​លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ជួបជុំ​​ស្រាយ​បួស​របស់​ជនជាតិ​ចាម នៅ​ភូមិ​អង្គរជា ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​កក្កដា។